📢កម្មវិធីននេះត្រូវបានពន្យាពេលដល់ថ្ងៃទី១៨ខែកក្កដា (7/18) ហើយសកម្មភាពបន្ថែមកាដូនឹងចាប់ផ្តើមក្នុងពេលដំណាលគ្នា!

🎁កាដូបន្ថែមដំបូង៖ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 6/25 ដោយគ្រាន់តែថតរូបកាតប៉ុស្តាល់ដែលអ្នកចង់ផ្ញើ រួចផ្ញើមកកាន់អាស័យដ្ឋានអ៊ីមែល(Email:) [email protected] អ្នកនឹងមានឱកាសទទួលបានអំណោយដ៏អស្ចារ្យពីយ៉ាងគ័ង ដែលមិនអាចទិញបាននៅខាងក្រៅ!

🎁កម្រិតទីពីរនៃអំណោយបន្ថែម៖ រាល់អ្នកក់ដែលបានផ្ញើកាតប៉ូស្ដាល់ក្រដាសមកដល់មុនថ្ងៃទី០៦ខែកក្កដា ( 7/6 )អាចចាប់រង្វាន់កាបូបក្រណាត់ពិសេសមួយនៃតៃវ៉ាន់ដែលចំនួនមានកំណត់!

※ដើម្បីលើកទឹកចិត្តអ្នកស្តាប់ទូទាំងពិភពលោកឱ្យចូលរួមយ៉ាងសកម្ម អ្នកក៏អាចផ្ញើកាតប៉ុស្តាល់ និងរូបថតទៅកាន់ [email protected] ចាប់ពីពេលនេះតទៅ។ (សូមមើលវិធីសាស្រ្តខាងក្រោមសម្រាប់សកម្មភាពលម្អិត)

 

Dear Rti, កម្មវិធីប្រកាសប្រមូលកាតប៉ុស្តាល់ដើម្បីផ្ញើសេចក្តីស្រឡាញ់

Dear Rti, រីករាយថ្ងៃខួបកំណើត!
Dear Rti, ខ្ញុំសង្ឃឹមថាសង្គ្រាមនឹងបញ្ចប់ក្នុងពេលឆាប់ៗ ហើយពិភពលោកនឹងមានសន្តិភាព។
Dear Rti,តើអ្នកចង់និយាយអ្វីទៅកាន់Rti និងពិភពលោក?
ដើម្បីឆ្លើយតបទៅនឹងស្ថានភាពអន្តរជាតិបច្ចុប្បន្ន និងខួបលើកទី 95 នៃRtiនេះ Rti នឹងប្រមូលកាតប៉ុស្តាល់របស់មិត្តអ្នកស្ដាប់តាមអ៊ីនធឺណែតមកពីជុំវិញពិភពលោក លើកយកនូវបំណងប្រាថ្នាតូចៗផ្ទាល់ខ្លួន ដើម្បីប្រមូលក្លាយជាថាមពលខ្លាំងនិងប្រាថ្នាធំ ហើយក្នុងពេលជូនពរ Rtiរីករាយខួបកំណើតខួបលើកទី95នេះ
ក៏សូមសរសេរនូវការបួងសួងនិងជូនពរដល់ពិភពលោកទទួលបាននូវសុខសន្តិភាព និងការរស់នៅស្ថិរភាព។

កាតប៉ុស្ដាល់១សន្លឹក ជាកំលាំងចិត្ត១!
⭐ការតាំងពិព័រណ៍គ្រប់ទីកន្លែងទូទាំងប្រទេសតៃវ៉ាន់
⭐ការតាំងពិព័រណ៍នារាត្រីជំលៀងនៅស្ថានីយ៍វិទ្យុជុងយ៉ាង
⭐អានការជូនពរជ័យរបស់អ្នកនៅក្នុងកម្មវិធីវិទ្យុ
⭐មានសកម្មភាពអន្តរកម្មនៅលើវេទិកាសហគមន៍ជាភាសាផ្សេងៗគ្នារបស់ស្ថានីយ៍

នរណាម្នាក់ដែលផ្ញើកាតប៉ុស្តាល់និងបំពេញតាមខ្លឹមសារនៃការស្នើសុំ ស្ថានីយ៍នឹងផ្ញើជូនកាតប៉ុស្តាល់១សន្លឹកដែលបោះពុម្ពក្នុងខួបលើកទី 95 ។ ក្រៅពីនេះ នឹងមានឱកាសឈ្នះកាដូល្អពិសេស នៃគម្រប់ខួប 95 ឆ្នាំ!

តោះៗ!
យកប៊ិចមកសរសេរពាក្យជូនពររបស់អ្នកឥឡូវនេះ!

លក្ខណៈសម្បត្តិចូលរួម

  1. លក្ខណៈសម្បត្តិចូលរួម
    • មនុស្សទូទាំងពិភពលោក ដោយមិនកំណត់ពីសញ្ជាតិ (ប៉ុន្តែខ្លឹមសារនៃកាតប៉ុស្តាល់ត្រូវតែសរសេរជាភាសាបរទេសមួយក្នុងចំណោម 19 ភាសា)។
  2. កាលបរិច្ឆេទនិងវិធីសាស្រ្តនៃការទទួល
    • កាលបរិច្ឆេទទទួលបាន៖
      ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃអាទិត្យទី ១៨ ខែកក្កដាឆ្នាំ 2023។ (គិតតាមម៉ោងនៅតៃវ៉ាន់)
    • វិធីចូលរួម៖
      • សរសេរកាតប៉ុស្តាល់ទៅតាមខ្លឹមសារនៃការប្រកាស។ (កាតប៉ុស្តាល់អាចរចនាដោយខ្លួនឯង ឬទិញស្រាប់)
      • ផ្ញើកាតប៉ុស្តាតាមប្រៃសណីយ៍ទៅកាន់ប្រអប់លេខ 123-199 ការិយាល័យប្រៃសណីយ៍តៃប៉ិ លេខ 111 តៃវ៉ាន់ ឬថតជារូបថតរួចហើយផ្ញើអ៊ីមែលមក [email protected]
  3. សេចក្ដីណែនាំលំអិតអំពីការប្រកាសប្រមូល
    • ខ្លឹមសារនៃកាតប៉ុស្តាល់៖
      • ទីតាំងស្ថាបត្យកម្មដ៏ល្បីល្បាញ៖ ប៉មអេហ្វែលក្នុងទីក្រុងប៉ារីស វិហារ Westminster Abbey ក្នុងទីក្រុងឡុងដ៍ រូបសំណាកសេរីភាពនៅសហរដ្ឋអាមេរិក វិមាន Louvre ក្នុងប្រទេសបារាំង ប៉ម Leaning Tower of Pisa ក្នុងប្រទេសអ៊ីតាលី។ល។
      • តំបន់ទេសចរណ៍ល្បីៗ៖ភ្នំហ្វូជី ប្រទេសជប៉ុន ឈូងសមុទ្រ ហាឡុងនៅវៀតណាម ជ្រោះធំនៅអមេរិក Cape of Good Hope នៅអាហ្វ្រិកខាងត្បូង ទឹកធ្លាក់ Venezuelan Angel…។ល។
      • ជំនឿ និងទំនៀមទម្លាប់៖ ព្រះពុទ្ធមុខបួននៅប្រទេសថៃ ប្រាសាទអង្គរវត្តក្នុងប្រទេសកម្ពុជា ប្រាសាទពីរ៉ាមីតអេហ្ស៊ីប វិហារឥស្លាម Hagia Sophia នៅ អ៊ីស្តាប៉ាល វិហារ St. Peter’s នៅបុរីវ៉ាទីកង់…។ល។
      • ជីវិតវប្បធម៌៖ប៉េងប៉ោងខ្យល់ក្តៅទួរគី មើលអ័ររ៉ូរ៉ា មុជទឹកនៅថ្មប៉ប្រះទឹក Great Barrier Reef risottoអេស្បាញ ស៊ូស៊ីជប៉ុន ជើងជ្រូកអាល្លឺម៉ង់…។ល។
    • ខ្លឹមសារនៃកាតប៉ុស្តាល់៖ សូមសរសេរដោយផ្ទាល់ដៃរបស់អ្នក ខ្លឹមសារមានដូចខាងក្រោម (ចំនួនពាក្យសរសេរអាស្រ័យលើទំហំរបស់កាតប៉ុស្តាល់)៖
      • ពាក្យសួរសុខទុក្ខត្រូវតែមាន Dear Rti, ខ្ញុំឈ្មោះ __________ (ឈ្មោះពេញ) មកពី __________ (ប្រទេស ឬទីក្រុង)។
        ឧទាហរណ៍៖ “Dear Rti, I am Grace Wu from Singapore.”
      • ពាក្យជូនពរចំពោះសន្តិភាពពិភពលោក។
      • អាស័យដ្ឋាន និងឈ្មោះពេញជាភាសាអង់គ្លេសសម្រាប់ផ្ញើកាត
        ប៉ុស្តាល់ត្រឡប់ទៅវិញ(គឺក្នុងគោលបំណងផ្ញើកាតប៉ុស្តាល់ត្រឡប់ទៅវិញ សូមផ្តល់អាសយដ្ឋានពេញលេញ និងឈ្មោះពេញជាភាសាអង់គ្លេស ប្រសិនបើអ្នកមានការព្រួយបារម្ភអំពីឯកជនភាព សូមបំពេញទម្រង់បែបបទមួយផ្សេងទៀត តំណភ្ជាប់ទម្រង់៖ https://docs.google.com/forms/d/1DqffZGAIibrib8Rh_zVDpiQuSv9mvoc0JnzGV6BcouY ។ ប្រសិនបើមានការរអាក់រអួលក្នុងការបំពេញទម្រង់បែបបទ សូមផ្ញើអាសយដ្ឋានពេញលេញ និងឈ្មោះពេញជាភាសាអង់គ្លេសទៅកាន់ [email protected])

ចំនុចនៃការប្រុងប្រយ័ត្ន

  • ខ្លឹមសារនៃកាតប៉ុស្តាល់គួរតែជៀសវាងជម្លោះជាតិសាសន៍ សាសនា យេនឌ័រ នយោបាយ និងវប្បធម៌។
    គ្មានអំពើហឹង្សាអាសអាភាស បង្ហូរឈាម ការបង្កាច់បង្ខូច ការវាយប្រហារផ្ទាល់ខ្លួន ការរំលោភលើអ្នកដទៃ
    ឯកជនភាពផ្ទាល់ខ្លួន ជ្រៀតជ្រែកជាមួយទំនៀមទម្លាប់ត្រឹមត្រូវរបស់សង្គម សណ្តាប់ធ្នាប់សាធារណៈ ច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងប្រទេសអ្នកដែលចូលរួមនិងតៃវ៉ាន់ជាមួយនឹងការរំលោភលើអ្នកចូលរួមសកម្មភាព។ល។
  • កាតប៉ុស្តាល់ ឬអំណោយត្រូវបានបាត់បង់ ឬខូចខាតក្នុងអំឡុងពេលដំណើរការដឹកជញ្ជូន ឬដោយសារអ្នកចូលរួមសកម្មភាពបានបំពេញព័ត៌មានមិនត្រឹមត្រូវ បង្កឱ្យកាតប៉ុស្តាល់ ឬអំណោយដែលខូច ការដឹកជញ្ជូនយឺត ការដឹកជញ្ជូនខុស ឬបាត់បង់ អំឡុងពេលផ្ញើសំបុត្រ ឬផ្ញើប្រាក់
    ឬការដឹកជញ្ជូនមិនជោគជ័យផ្សេងទៀត ការដឹកជញ្ជូនហួសកាលកំណត់។ ការប្រមូលយឺតយ៉ាវ ហានិភ័យផ្សេងៗនិងទំនួលខុសត្រូវ ត្រូវទទួលខុសត្រូវដោយអ្នកចូលរួមផ្ទាល់។
  • ដើម្បីអនុលោមតាមច្បាប់ការពារទិន្នន័យផ្ទាល់ខ្លួនរបស់តៃវ៉ាន់ អ្នកចូលរួមកម្មវិធីយល់ព្រមឱ្យអង្គភាពរៀបចំកម្មវិធី
    ធ្វើការប្រមូល ដំណើរការនិងការប្រើប្រាស់កុំព្យូទ័រ ក្នុងគោលបំណងនៃការរៀបចំកម្មវិធី ហើយអ្នកចូលរួមកម្មវិធី ផ្តល់សិទ្ធិឱ្យអ្នករៀបចំ បង្ហាញឈ្មោះអ្នកចូលរួមកម្មវិធី នៅលើគេហទំព័រផ្លូវការរបស់វិទ្យុជុងយ៉ាងនិងផ្សព្វផ្សាយនៅលើវេទិកាសង្គម។
  • ខ្លឹមសារនៃកម្មវិធីពិតប្រាកដគឺតាមព័ត៌មាននៅលើគេហទំព័រផ្លូវការនេះ
    នៅពេលដែលសកម្មភាពកម្មវិធីមិនអាចអនុវត្តដោយហេតុផលណាមួយ អ្នករៀបចំមានសិទ្ធិក្នុងការសម្រេចចិត្តជាឯកតោភាគីក្នុងការលុបចោល ផ្លាស់ប្តូរ បញ្ចប់ កែប្រែ ពន្យល់ ឬផ្អាកសកម្មភាព ហើយរក្សាសិទ្ធិក្នុងការធ្វើការបកស្រាយចុងក្រោយលើបញ្ហាផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពនេះ អ្នករៀបចំក៏រក្សាសិទ្ធិក្នុងការបន្ថែម ផ្លាស់ប្តូរ និងបកស្រាយច្បាប់នៃសកម្មភាពនេះ ប្រសិនបើមានវិសោធនកម្មវិធានការទាំងនេះ នឹងត្រូវប្រកាសនៅលើគេហទំព័រសកម្មភាព។
  • កាតប៉ុស្តាល់ទាំងអស់ដែលបានប្រគល់ជូននឹងមិនត្រូវបានផ្ញើត្រឡប់វិញទេ។
  • ការរក្សាសិទ្ធិរបស់អ្នកចូលរួមសកម្មភាពសរសេរអត្ថបទនៃកាតប៉ុស្តាល់ជាម្ចាស់កម្មសិទ្ធិ អ្នកចូលរួមនៃសកម្មភាពយល់ព្រមផ្តល់សិទ្ធិដល់ឱ្យវិទ្យុជុងយ៉ាងដោយមិនកំណត់ពេលវេលា និងវិសាលភាពភូមិសាស្រ្តនិងទម្រង់ណាមួយនៃការប្រើប្រាស់សិទ្ធ(រាប់បញ្ចូលទាំង ប៉ុន្តែមិនកំណត់ចំពោះការបង្ហាញជាសាធារណៈតាមកាតប៉ុស្តាល់ ការផ្សាយជាសាធារណៈ ការសរសេរតាមអានជាសាធារណៈ ការបញ្ជូនជាសាធារណៈ កម្មវិធីវិទ្យុ ឬការបោះពុម្ពតាមអ៊ីនធឺណិត ការផ្សព្វផ្សាយ ការផ្សព្វផ្សាយ។ល។) ហើយអ្នកចូលរួមយល់ព្រមមិនអនុវត្តសិទ្ធិខាងសីលធម៌របស់ស្ថានីយ៍វិទ្យុជុងយ៉ាង។
  • ប្រសិនបើអ្នកចូលរួមសកម្មភាពមានការសង្ស័យអំពីសកម្មភាពនោះ ក្នុងអំឡុងពេលសកម្មភាពគួរតែសួរបញ្ជាក់ជាមួយអ្នករៀបចំកម្មវិធី ប៉ុន្តែនៅពេលចូលរួម គឺត្រូវបានចាត់ទុកថាយល់ព្រមទៅនឹងបទប្បញ្ញត្តិពាក់ព័ន្ធនៃសកម្មភាពនេះ ដោយមិនបាច់មានការយល់ព្រមជាលាយលក្ខណ៍អក្សរអំពីអ្នកចូលរួមសកម្មភាពឡើយ។
  • ដោយសារឥទ្ធិពលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ផ្ទុះឡើង
    សេវាប្រៃសណីយ៍រវាងប្រទេសមួយចំនួន និងតៃវ៉ាន់ត្រូវបានអាក់ខាន។ ស្ថានីយ៍របស់យើងនឹងរក្សាអំណោយរហូតដល់សេវាប្រៃសណីយ៍ចាប់ផ្តើមដំណើរការឡើងវិញនឹងផ្ញើចេញ។
  • រាល់កាតប៉ូស្ដាល់ដែលអ្នកចូលរួមបានផ្ញើមក ប្រសិនបើ
    មានបំពាន ឬមិនបំពេញតាមបទប្បញ្ញត្តិណាមួយនៃសកម្មភាពស្នើសុំនេះ នឹងត្រូវចាត់ទុកថាពួកគេមិនបានចូល រួម។

ទំនាក់ទំនងមកយើងខ្ញុំ

  • អ្នកទំនាក់ទំនង៖ ” Dear Rti ” ក្រុមសកម្មភាពផ្ញើសេចក្តីស្រឡាញ់ប្រមូលទទួលកាតប៉ុស្តាល់
  • ទូរស័ព្ទ៖ 886-2-2885-6168 ext. 724-726
  • E-mail:[email protected]